[​៣៣៦​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ហើយ​ ​លោកម្ចាស់​អង្គុយ​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​។​ ​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​តាម​អាបត្តិ​ ​(​ដល់​ភិក្ខុ​នោះ​)​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ហើយ​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​អង្គុយ​មែន​ ​តែ​មិន​សេព​មេថុនធម្ម​ទេ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​អាបត្តិ​ដោយ​ការ​អង្គុយ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​មិនមែន​អង្គុយ​ទេ​ ​តែថា​អាត្មា​ដេក​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​អាបត្តិ​ដោយ​ការ​ដេក​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​អង្គុយ​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ពោល​យ៉ាងនេះ​ថា​ ​អាត្មា​មិនមែន​អង្គុយ​ទេ​ ​អាត្មា​គ្រាន់តែ​ឈរ​ ​វិនយ​ធរ​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ​។​
 ​[​៣៣៧​]​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​លោកម្ចាស់​ដេក​សេព​មេថុនធម្ម​នឹង​មាតុគ្រាម​ ​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​(​*​)​នោះ​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ទោស​តាម​អាបត្តិ​។​ ​បើ​ឧបាសិកា​នោះ​ ​ចោទ​យ៉ាងនេះ​ថា​ ​
​(​*​)​ ​នៅក្នុង​គម្ពីរ​សរសេរ​ថា​ ​“​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​នោះ​”​ ​តែបើ​តាម​សេចក្តី​នេះ​មានន័យថា​ ​“​ឯ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​ការ​ដេក​នោះ​”​។​ ​ត្រង់​សេចក្តី​នេះ​ ​ភិក្ខុ​នោះ​ទទួល​ប្តេជ្ញា​តាម​ការ​ចោទ​នោះ​មែន​។​ ​ដូច្នេះ​ ​សូមអ្នក​អាន​ទាំងឡាយ​ពិចារណា​ផង​ចុះ​។​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់