អនិយត​ទី២​


 ​[​៣៤៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​បុញ្ញសិរី​ ​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ដ៏​មាន​អាយុ​គិតថា​ ​ការដែល​ភិក្ខុ​ម្នាក់ឯង​ទៅ​អង្គុយ​លើ​អាសន​ដ៏​ស្ងាត់​កំបាំង​ ​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​(​ក៏​ខ្លួន​ឧទាយិ​នោះ​)​ ​តែម្នាក់ឯង​ ​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​កុមារិកា​តែម្នាក់ឯង​ដដែល​នោះ​ ​និយាយ​សមគួរ​តាមកាល​ ​និយាយ​ធម៌​សមគួរ​តាមកាល​។​ ​នាងវិសាខា​ជា​មិគា​រមាតា​ ​គេ​បាន​អញ្ជើញ​ទៅកាន់​ត្រកូល​នោះ​ ​អស់​វារៈ​ជា​គំរប់​ពីរ​ដង​ទៀត​។​ ​នាងវិសាខា​ជា​មិគា​រមាតា​ ​បាន​ឃើញ​ឧទាយិ​ដ៏​មាន​អាយុ​ម្នាក់ឯង​ ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​កុមារិកា​ម្នាក់ឯង​ដដែល​នោះ​ ​លុះ​ឃើញ​ឧទាយិ​ដ៏​មាន​អាយុ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​កម្ម​ដែល​លោក​ធ្វើ​នេះ​ ​មិនមែន​ជា​កម្ម​ស្ងាត់​កំបាំង​ ​មិន​សមគួរ​ទេ​ ​លោកម្ចាស់​ម្នាក់ឯង​ ​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់​ ​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់