បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​លោកម្ចាស់​មិន​ត្រូវការ​ដោយ​ ​(​មេថុន​)​ ​ធម៌​នោះ​ក៏​ពិតមែន​ ​តែថា​ ​មនុស្ស​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​នឹង​ឲ្យ​ជឿ​បាន​ដោយ​ក្រ​។​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ទុកជា​នាងវិសាខា​ជា​មិគា​រមាតា​ស្តី​ឲ្យ​យ៉ាងនេះ​ក៏ដោយ​ ​ក៏​នៅតែ​មិន​អើពើ​ឡើយ​។​ ​គ្រានោះ​ឯង​ ​នាងវិសាខា​ជា​មិគា​រមាតា​ចេញទៅ​ ​ហើយ​ពិត​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិន​គួរ​សោះ​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​ម្នាក់ឯង​ ​នឹង​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នកឯង​ ​តែម្នាក់ឯង​ ​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​ ​ពិតមែន​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​បុញ្ញសិរី​ ​ទ្រង់​តិះដៀល​ថា​។​បេ​។​ ​នែ​មោឃបុរស​ ​អ្នក​តែម្នាក់ឯង​ ​មិនសមបើ​ទៅ​អង្គុយ​ក្នុង​ទីស្ងាត់​ជាមួយនឹង​មាតុគ្រាម​តែម្នាក់ឯង​សោះ​ ​នែ​មោឃបុរស​ ​កម្ម​ដែល​អ្នកធ្វើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​អាសនៈ​ដែលគេ​មិនបាន​បិទបាំង​មែន​ ​មិន​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​ ​បាន​មែន​ ​តែថា​ ​គួរ​អាច​នឹង​និយាយ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់