[​៣៤៦​]​ ​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​រួចហើយ​ក្នុង​បារាជិក​កណ្ឌ​សិក្ខាបទ​ទី១​។​ ​ពាក្យ​ថា​ ​លើ​អាសនៈ​មាន​សភាព​យ៉ាងនោះ​ ​គឺ​លើ​អាសនៈ​បែបយ៉ាង​នោះ​។​ ​មនុស្ស​ស្រី​ ​ហៅថា​ ​មាតុគ្រាម​ ​ឯ​យក្ស​ស្រី​ ​ប្រេត​ស្រី​ ​សត្វតិរច្ឆាន​ញី​ ​មិន​ហៅថា​មាតុគ្រាម​ទេ​ ​គឺ​ស្រី​ដែល​ដឹងក្តី​ ​អង់អាច​យល់​ពាក្យជា​សុភាសិត​ ​និង​ទុព្ភាសិត​ ​ពាក្យ​អាក្រក់​ ​និង​ពាក្យ​ល្អ​បាន​ ​ហៅថា​ ​មាតុគ្រាម​ក្នុង​ទីនេះ​។​ ​ពាក្យ​ថា​ ​ជាមួយគ្នា​ ​គឺ​ក្នុង​ទី​ជាមួយគ្នា​។​ ​ពាក្យ​ថា​ ​តែម្នាក់​និង​ម្នាក់​ ​គឺ​មានតែ​ភិក្ខុ​ ​និង​មាតុគ្រាម​ប៉ុណ្ណោះ​។​ ​ទី​កំបាំង​ភ្នែក​ ​ទីស្ងាត់​ត្រចៀក​ ​ឈ្មោះថា​ ​ទី​កំបាំង​។​ ​បុគ្គល​មិន​អាច​នឹង​ឃើញ​ជន​ទាំងឡាយ​ ​កាល​មិច​ភ្នែក​ក្តី​ ​ញាក់ចិញ្ចើម​ក្តី​ ​ងក់ក្បាល​ក្តី​ ​ក្នុង​ទីណា​ ​ទីនោះ​ហៅថា​ ​កំបាំង​ភ្នែក​។​ ​ទី​ដែល​បុគ្គល​មិន​អាច​ឮ​សំដី​ជាប្រក្រតី​បាន​ ​ហៅថា​ទីស្ងាត់​ត្រចៀក​។​ ​ពាក្យ​ថា​ ​ទៅ​អង្គុយ​ ​គឺ​កាលបើ​មាតុគ្រាម​អង្គុយ​ ​ភិក្ខុ​អង្គុយ​ជិត​ក្តី​ ​ដេក​ជិត​ក្តី​ ​ឬថា​ ​កាលបើ​ភិក្ខុ​អង្គុយ​ ​មាតុគ្រាម​អង្គុយ​ជិត​ក្តី​ ​ដេក​ជិត​ក្តី​ ​ឬថា​អង្គុយ​ទាំងពីរ​នាក់​ក្តី​ ​ដេក​អ្នក​ទាំងពីរ​នាក់​ក្តី​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់