[​៤៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​កំពុង​ត្រិះរិះ​ចំពោះ​កាមវិតក្ក​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​សេចក្តី​សង្ស័យ​មានដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ដល់​ភិក្ខុ​ដែល​ត្រិះរិះ​ចំពោះ​កាមវិតក្ក​ទេ​។​
 [​៤៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​កំពុង​ងូតទឹក​ក្តៅ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​សេចក្តី​សង្ស័យ​មានដល់​ភិក្ខុ​នោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិន​មានបំណង​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ទេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​នឹង​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​កំពុងតែ​ងូតទឹក​ក្តៅ​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​នឹង​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​កំពុង​ងូតទឹក​ក្តៅ​ដែរ​ ​(​តែ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​
ថយ | ទំព័រទី ៤០ | បន្ទាប់