បិទ​បង្អួច​កន្លែង​ខ្លះ​ ​ដើរក្រឡឹង​តាម​បន្ទប់​ហើយ​ ​មក​ពីក្រោយខ្នង​ ​ហើយក៏​ស្ទាបអង្អែល​អវយវ​តូច​ធំ​នៃ​នាង​ព្រាហ្មណី​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​នោះ​និយាយរួសរាយ​ជាមួយ​នឹង​ឧទាយិ​ដ៏​មាន​អាយុ​ ​ហើយក៏​លា​ទៅ​។​ ​លំដាប់​តមក​ ​ព្រាហ្មណ៍​នោះ​ពេញចិត្ត​ ​ក៏​បញ្ចេញវាចា​តាម​សេចក្តី​ពេញចិត្ត​ថា​ ​ពួក​សមណ​ដែល​នៅក្នុង​ព្រៃ​មាន​សភាព​យ៉ាងនេះ​ ​សុទ្ធសឹងតែ​ពួក​សមណ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្រ​ថ្កុំថ្កើង​ណាស់​ ​លោ​ក​ឧទាយិ​ដែល​នៅក្នុង​ព្រៃ​ ​មាន​សភាព​យ៉ាងនេះ​ ​លោ​ក​ឧទាយិ​ដ៏​ចំរើន​នុ៎ះ​ក៏​ថ្កុំថ្កើង​ដែរ​។​ ​កាលបើ​ព្រាហ្មណ៍​ពោល​ពាក្យ​សរសើរ​យ៉ាងនេះ​ហើយ​ ​នាង​ព្រាហ្មណី​នោះ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រាហ្មណ៍​នោះ​ថា​ ​សេចក្តី​ថ្កុំថ្កើង​របស់​លោ​ក​ឧទាយិ​នោះ​មាន​ពីណា​ ​(​ឥតមាន​ថ្កុំថ្កើង​អ្វី​ទេ​)​ ​ខ្លួន​អ្នក​ស្ទាបអង្អែល​អវយវ​តូច​ធំ​របស់ខ្ញុំ​យ៉ាងណា​ ​សមណ​ឈ្មោះ​ឧទាយិ​ ​ក៏​ស្ទាបអង្អែល​អវយវ​តូច​ធំ​របស់ខ្ញុំ​យ៉ាងនោះ​ដែរ​។​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​នោះ​ ​ក៏​និយាយ​ពោលទោស​ ​ដៀលត្មះ​ថា​ ​សមណ​ជា​កូនចៅ​ព្រះពុទ្ធ​ ​ជា​សក្យ​បុត្រ​ពួក​នេះ​មិន​មានខ្មាស​ ​ជា​មនុស្ស​ទ្រុស្តសីល​ ​តែង​ពោល​ពាក្យ​មុសា​ ​ព្រោះ​សមណ​អម្បាល​នេះ​ ​ប្តេជ្ញា​ខ្លួន​ថា​ ​យើង​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ពោល​តែ​ពាក្យ​សត្យ​ ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​(​ឥឡូវនេះ​)​ ​សាមញ្ញគុណ​របស់​សមណ​ពួក​នេះ​មិន​មាន​ទេ​
ថយ | ទំព័រទី ៥៤ | បន្ទាប់