ទោះ​ចាប់ដៃ​ក្តី​ ​ចាប់​ផ្នួងសក់​ក្តី​ ​ឬ​ស្ទាបអង្អែល​អវយវ​ត្រង់​ណាៗ​ក្តី​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​៧៦​]​ ​ត្រង់​ពាក្យ​ថា​ ​ណាមួយ​ ​សេចក្តី​ថា​ ​ឯណា​ ​គឺថា​ ​ដូចជា​ឯណា​។​បេ​។​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​។​បេ​។​ ​ភិក្ខុ​ដែល​បានសម្រេច​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ដ៏​ត្រឹមត្រូវ​ ​តថាគត​សំដៅយក​ឲ្យ​ឈ្មោះថា​ភិក្ខុ​ ​ក្នុង​អត្ថ​នេះ​។​ ​ភិក្ខុ​ដែល​ត្រេកអរ​ ​មាន​សេចក្តី​អាឡោះអាល័យ​ ​មានចិត្ត​ប្រតិព័ទ្ធ​ ​ហៅថា​ ​(​ភិក្ខុ​)​ ​គឺ​កាមរាគ​គ្រប​សង្កត់​ហើយ​។​ ​ត្រង់​ពាក្យ​ថា​ ​ប្រែប្រួល​ហើយ​ ​សេចក្តី​ថា​ ​ចិត្ត​ដែល​ត្រេកអរ​ក៏​ហៅថា​ ​ប្រែប្រួល​ហើយ​ ​ចិត្ត​ដែល​ខឹង​ ​ក៏​ហៅថា​ប្រែប្រួល​ហើយ​ ​ចិត្ត​ដែល​វង្វេង​ ​ក៏​ហៅថា​ប្រែប្រួល​ហើយ​ ​ប៉ុន្តែ​ក្នុង​អត្ថ​នេះ​ ​តថាគត​សំដៅយក​ចិត្ត​ដែល​ត្រេកអរ​ ​ឲ្យ​ឈ្មោះថា​ ​ចិត្ត​ប្រែប្រួល​ហើយ​។​ ​មនុស្ស​ស្រី​ ​ហៅថា​ ​មាតុគ្រាម​ ​ឯ​យក្ស​ស្រី​ ​ប្រេត​ស្រី​ ​សត្វតិរច្ឆាន​ញី​ ​មិន​ហៅថា​ ​មាតុគ្រាម​ទេ​ ​(​ក្នុង​សិក្ខាបទ​នេះ​)​ ​ដោយហោចទៅ​ ​ទោះ​ក្មេង​ស្រ្តី​សូម្បី​កើត​ក្នុង​ថ្ងៃ​នោះ​ ​ក៏​ហៅថា​ ​មាតុគ្រាម​ដែរ​ ​មិនបាច់​ពោល​ដល់​ស្ត្រី​ដែល​ធំជាង​នោះ​ទេ​។​ ​ត្រង់​ពាក្យ​ថា​ ​មួយអន្លើ​ ​គឺជា​មួយ​គ្នា​។​ ​សេចក្តី​ប្រព្រឹត្ត​ល្មើស​ ​តថាគត​ហៅថា​ ​គប្បី​ដល់​ព្រមដោយ​កាយ​សំស​គ្គ​។​ ​សរីរប្រទេស​រាប់​តាំងពី​ត្រឹម​ដុំដៃ​ដរាបដល់​ចុង​ក្រចក
ថយ | ទំព័រទី ៥៧ | បន្ទាប់