[៧៩] ត្រង់ពាក្យថា សង្ឃាទិសេស (សេចក្តីក្នុងបេយ្យាល មានអធិប្បាយក្នុងសង្ឃាទិសេសទី១ រួចហើយ)។
[៨០] មនុស្សស្រីពិត ភិក្ខុសំគាល់ថាជាស្រី មានសេចក្តីត្រេកអរ ក៏យកកាយ (ខ្លួន) ស្ទាប អង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ មនុស្សស្រីពិត តែភិក្ខុមានសេចក្តីសង្ស័យ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត ភិក្ខុសំគាល់ថាខ្ទើយ ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។ កាន់ ពាល់ កាយស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ មនុស្សស្រីពិត តែភិក្ខុសំគាល់ថាប្រុស ត្រេកអរ ក៏យកកាយស្ទាប អង្អែល។បេ។