[​៨១​]​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ថា​ជា​ស្រី​ទាំងពីរ​នាក់​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សង្ស័យ​នឹង​ស្រី​ទាំងពីរ​នាក់​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ជា​ខ្ទើយ​។​បេ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ជា​ប្រុស​។​បេ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ជា​សត្វតិរច្ឆាន​ឈ្មោល​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​មនុស្ស​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​មនុស្ស​ខ្ទើយ​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ត្រេកអរ​ ​ក៏​យក​កាយ​ ​ស្ទាប​ ​អង្អែល​។​បេ​។​ ​កាន់​ ​ពាល់​ ​កាយ​ខ្ទើយ​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​មនុស្ស​ខ្ទើយ​ពីរ​នាក់​
ថយ | ទំព័រទី ៦៣ | បន្ទាប់