ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចេតនានោះមានមែន ប៉ុន្តែចេតនានោះជាអព្វោហារិកា(១) ។ ព្រះដ៏មានព្រះភាគទ្រង់អាស្រ័យដំណើរនេះជាហេតុ អាស្រ័យដំណើរនេះជាទីតាំង ទើបទ្រង់សំដែងធម្មកថាហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុក្លែងញុំាងទឹកសុក្កឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស លើកលែងតែយល់សប្តិ។
[៣] ត្រង់ពាក្យថា ភិក្ខុក្លែង សេចក្តីថា ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ ហើយក្លែងបំពានធ្វើឲ្យកន្លង។ ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីថា ទឹកសុក្កមាន១០យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ១ ទឹកសុក្កពណ៌លឿង១ ទឹកសុក្កពណ៌ក្រហម១ ទឹកសុក្កពណ៌ស១ ទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ១ ទឹកសុក្កពណ៌ដូចទឹក១ ទឹកសុក្កពណ៌ដូចប្រេង១ ទឹកសុក្កពណ៌ដូចទឹកដោះស្រស់១ ទឹកសុក្កពណ៌ដូចទឹកដោះជូរ១ ទឹកសុក្កពណ៌ដូចទឹកដោះថ្លា១។ ត្រង់ពាក្យថា ឲ្យឃ្លាតចេញសេចក្តីថាឲ្យកក្រើកឃ្លាតចេញចាកទីកន្លែង (ដើម) តថាគតហៅថា ឲ្យឃ្លាតចេញ។ ត្រង់ពាក្យថា លើកលែងតែយល់សប្តិ (នោះ) សេចក្តីថា វៀរលែងតែយល់សប្តិ។

(១) អព្វោហារិកា ប្រែថា មិនប្រកបដោយវោហារ គឺថា មិនប្រកបដោយហេតុដែលគួរនិយាយបានឡើយ ឬថា មិនមែនជាហេតុឲ្យទាស់ខុសនឹងបញ្ញត្តិណាមួយឡើយ ។