ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​របស់​ខ្ទើយ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ប្រុស​ជា​ប្រាកដ​ ​ភិក្ខុ​សំគាល់​ថា​ប្រុស​ពិតមែន​ ​មាន​សេចក្តី​សង្ស័យ​ ​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​ ​(​ក្តី​)​ ​សំគាល់​ថា​ស្រី​ ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​ ​(​ក្តី​)​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ប្រុស​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សត្វតិរច្ឆាន​ឈ្មោល​ជា​ប្រាកដ​ ​ភិក្ខុ​សំគាល់​ថា​សត្វតិរច្ឆាន​ឈ្មោល​ពិតមែន​ ​មាន​សេចក្តី​សង្ស័យ​ក្តី​ ​សំគាល់​ថា​ស្រី​ ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​ ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​ ​(​ក្តី​)​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​សត្វតិរច្ឆាន​ឈ្មោល​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១០២​]​ ​ស្រី​ពីរ​នាក់​ពិតមែន​ ​ភិក្ខុ​ក៏​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ស្រី​ ​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​ ​(​ក្តី​)​
ថយ | ទំព័រទី ៩២ | បន្ទាប់