ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​(​ចំពោះ​កាយ​)​ ​ខាងលើ​ពី​ត្រឹម​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​ពី​ត្រឹម​មណ្ឌល​ជង្គង់​ចុះ​មក​នៃ​ជន​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​ស្រី​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វត្ថុ​ដែល​ជាប់នឹង​កាយ​ស្រី​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ខ្ទើយ​ពិតមែន​។​បេ​។​ ​ប្រុស​ពិតមែន​។​បេ​។​ ​តិរច្ឆាន​ឈ្មោល​ពិតមែន​។​បេ​។​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​នាក់​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វត្ថុ​ដែល​ជាប់នឹង​កាយ​នៃ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ស្រី​ម្នាក់​ ​ខ្ទើយ​ម្នាក់​ ​ភិក្ខុ​សំគាល់​ជន​ទាំងពីរ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​ ​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វត្ថុ​ដែល​ជាប់នឹង​កាយ​នៃ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​
 [​១០៦​]​ ​អាបត្តិ​មិន​មាន​ ​(​ដល់​ភិក្ខុ៥ពួក​)​ ​គឺ​ ​ភិក្ខុ​ដែល​កំពុង​អធិប្បាយ​សេចក្តី​(​១​)​ ​១​ ​ភិក្ខុ​ដែល​កំពុង​បង្រៀន​ធម៌​(​២​)​ ​១​ ​ភិក្ខុ​ដែល​កំពុង​ប្រៀនប្រដៅ​(​៣​)​ ​១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ១​។​
​(​១​)​ ​ភិក្ខុ​ដែល​កំពុង​សំដែង​នូវ​សេចក្តី​ពន្យល់​ ​ឬ​ដែល​កំពុង​ស្វាធ្យាយ​នូវ​អដ្ឋកថា​ ​នៃ​បទ​មាន​ពាក្យ​ថា​ ​ឯង​ជា​មនុស្ស​គ្មាន​និមិត្ត​ ​ដូច្នេះ​ជាដើម​ ​។​ ​(​២​)​ ​ភិក្ខុ​ដែល​កំពុង​បង្ហាញ​ ​ឬ​កំពុង​ស្វាធ្យាយ​នូវ​បាឡី​ ​។​ ​(​៣​)​ ​ភិក្ខុ​ដែល​កំពុង​និយាយ​ប្រៀនប្រដៅ​ ​មនុស្ស​ខ្ទើយ​ថា​ ​ឥឡូវនេះ​ ​ឯង​ជា​មនុស្ស​គ្មាន​និមិត្ត​ ​ឯង​ជា​មនុស្ស​ឧភតោព្យញ្ជនក​ ​ក៏​តាំងពី​ឥឡូវនេះ​ទៅ​ ​ឯង​ត្រូវ​កុំ​ប្រមាទ​ ​ទៅខាងមុខ​ទៅ​ ​កុំ​ឲ្យ​ជា​មនុស្ស​យ៉ាងហ្នឹង​ទៀត​។​ ​(​អដ្ឋកថា​)​ ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់