ក៏សមីតិមាណព ជាកូនជាងរថ ចាំងឈើកោងនោះផង ឈើវៀចនោះផង ឈើប្រកបដោយទោសនោះផង ដើម្បីធ្វើខ្នងកង់រថនោះយ៉ាងនោះៗដែរ។ ម្នាលអាវុសោ លំដាប់នោះ អាជីវកឈ្មោះបណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ មានចិត្តរីករាយ ហើយបញ្ចេញវាចាគួរជាទីរីករាយថា សមីតិមាណពនេះ ហាក់ដូចជាដឹងចិត្ត ដោយចិត្ត ហើយទើបចាំង (នូវឈើ)។ ម្នាលអាវុសោ ពួកបុគ្គលណា ដែលមិនមានសទ្ធា ត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយមិនមានសទ្ធា ជាអ្នកអួតអាង ជាអ្នកមានមាយា ជាអ្នកបោកប្រាស ជាអ្នកមានចិត្តរាយមាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស មិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបក្នុងការភ្ញាក់រលឹក មិនបានក្រឡេកមើល ក្នុងធម៌របស់សមណៈ (ផ្នួស) មិនមានសេចក្តីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាមធូរថយ ជាប្រធាន ខាងការប្រព្រឹត្តជ្រោកជ្រាក ដាក់ចោលនូវធុរៈក្នុងវិវេក ខ្ជិលច្រអូស មានព្យាយាមថោកថយ មានសតិភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មានចិត្តវិលទៅរកខុស ជាមនុស្សអប្បឥតប្រាជ្ញា ជាមនុស្សខ្លៅ ព្រះសារីបុត្រដ៏មានអាយុ ហាក់ដូច