ជាដឹងចិត្ត របស់ជនទាំងឡាយនោះ ដោយចិត្ត ហើយទើបទូន្មានតាមធម្មបរិយាយនេះឯង។ ចំណែកខាងពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មានសេចក្តីគោរពក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មិនប្រព្រឹត្តធូរ ដាក់ធុរៈចោល ក្នុងការប្រព្រឹត្តជ្រោកជ្រាក ជាប្រធានក្នុងវិវេកធម៌ មានព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មានចិត្តនឹង នៅក្នុងអារម្មណ៍តែមួយ មានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ លុះកុលបុត្រទាំងនោះ បានស្តាប់ធម្មបរិយាយនេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបានក្រេបផឹក បានលេបដោយពាក្យសំដី និងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារីបុគ្គល រមែង (ញុំាងពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតាំងនៅក្នុងកុសល ដោយប្រពៃបាន។ ម្នាលអាវុសោ ដូចជាស្រី ឬប្រុស