ជំទង់​ ​ឬ​កំឡោះ​ ​កំពុង​ចូលចិត្ត​នឹង​ការ​ប្រដាប់​កាយ​ ​កក់​សីសៈ​រួចហើយ​ ​បាន​នូវ​កម្រងផ្កា​ឧប្បល​ ​ឬ​កម្រងផ្កា​ម្លិះ​ ​និង​កម្រងផ្កា​រំដួល​ ​ក៏​ទទួលយក​ដោយដៃ​ទាំងពីរ​ ​ហើយ​តម្កល់​លើ​សិរសា​ ​ជា​អវយវៈ​ដ៏​ខ្ពង់ខ្ពស់​ ​ម្នាល​អាវុសោ​ ​ពួក​កុលបុត្រ​ណា​ ​មាន​សទ្ធា​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​មិនមែន​ជា​អ្នក​អួតអាង​ ​មិន​មាន​មាយា​ ​មិនមែន​ជា​អ្នក​បោក​ប្រាស​ ​មិន​មានចិត្ត​រាយមាយ​ ​មិន​លើក​កំពស់​ ​មិន​មានចិត្ត​ឃ្លេងឃ្លោង​ ​មិន​មាន​មាត់រឹង​ ​មិន​មានសំដី​ផ្តេសផ្តាស​ ​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​ភ្ញាក់​រលឹក​ ​មានការ​ក្រឡេក​មើល​ ​ក្នុង​សមណៈ​ធម៌​ ​មាន​សេចក្តី​គោរព​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ ​ជា​អ្នក​មិន​ល្មោភ​ ​មិន​ប្រព្រឹត្ត​ធូរ​ ​ជា​អ្នក​ដាក់ធុរៈ​ចោល​ ​ក្នុង​ការប្រព្រឹត្ត​ជ្រោកជ្រាក​ ​ជា​ប្រធាន​ក្នុង​វិវេក​ធម៌​ ​មាន​ព្យាយាម​តឹង​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ ​(​ព្រះនិព្វាន​)​ ​មានសតិ​ខ្ជាប់ខ្ជួន​ ​មានសម្បជញ្ញៈ​ ​មាន​សមាធិ​ ​មានចិត្ត​នឹង​ ​នៅក្នុង​អារម្មណ៍​តែមួយ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មិនមែន​ជា​មនុស្ស​ខ្លៅ​ ​កុលបុត្រ​ទាំងនោះ​ ​បាន​ស្តាប់​ធម្មបរិយាយ​នេះ​ ​របស់​ព្រះ​សារីបុត្រ​
ថយ | ទំព័រទី ១០៣ | បន្ទាប់