ដ៏មានអាយុហើយ ក៏ហាក់ដូចជាបានក្រេបផឹក បានលេប ដោយពាក្យសំដី នឹងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារីបុគ្គល រមែង (ញុំាងពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតម្កល់នៅក្នុងកុសល ដោយប្រពៃ ដូចសេចក្តីឧបមានេះឯង។ ព្រះមហានាគ(១) ទាំងពីរអង្គនោះ រីករាយ ចំពោះសុភាសិតរបស់គ្នាទៅវិញទៅមក ដោយប្រការយ៉ាងនេះឯង។
ចប់ អនង្គណសូត្រ ជាគំរប់៥។
(១) អដ្ឋកថា ថា អគ្គសាវ័កទាំងពីរអង្គ គឺ ព្រះសារីបុត្រ១ ព្រះមហាមោគ្គល្លាន១ ទាំងពីរអង្គនេះ លោកហៅថា មហានាគ។ (មួយទៀត) ព្រះថេរទាំងពីរអង្គនោះ រមែងមិនលំអៀងទៅតាមអគតិ មានឆន្ទាគតិ ជាដើម ហៅថា នាគ។ (ម្យ៉ាងទៀត) បុគ្គលដែលលែងមកកាន់កិលេស ដែលលោកលះបង់កិលេសបានហើយ ក៏ហៅថា នាគ។ (មួយវិញទៀត) លោកលែងធ្វើកម្ម ដ៏លាមក មានប្រការផ្សេងៗ ក៏ហៅថា នាគដែរ។