អា​កង្ខេយ្យ​សូត្រ​ ​ទី៦​


 ​[​៧៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះពុទ្ធដីកា​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​អ្នកមានសីល​បរិបូណ៌​ ​មាន​បាតិមោក្ខ​បរិបូណ៌​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​ចូរ​ជា​អ្នកមាន​អាចារៈ​ ​និង​គោចរ​ដ៏​បរិបូណ៌​ ​ឃើញ​ភ័យ​ក្នុង​ទោស​ត្រឹមតែ​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជាទីស្រឡាញ់​ផង​ ​ជាទី​ពេញចិត្ត​ផង​ ​ជាទី​គោរព​ផង​ ​ជាទី​សរសើរ​ផង​ ​របស់​ពួក​សព្រហ្មចារី​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​ ​ប្រកប​ក្នុង​ការ​រម្ងាប់​នូវ​ចិត្ត​ព្ធដ៏​ខាងក្នុង​ ​មាន​ឈាន​មិន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនា​ ​ហើយ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​(​១​)​ ​។​
​(​១​)​ ​ភិក្ខុ​រៀន​កម្មដ្ឋាន​ ​ហើយ​ចូល​ទៅកាន់​ផ្ទះ​ស្ងាត់​ ​អង្គុយ​នៅ​ទាំងយប់​ទាំង​ថ្ងៃ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់