ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវត្ថុទាំងពួងនោះមិនបាន។ បុថុជ្ជនសំគាល់នូវនិព្វាន(១) ថាជានិព្វានពិត លុះសំគាល់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏រាប់អាននូវនិព្វាន រាប់អានក្នុងនិព្វាន រាប់អានថា និព្វានពិត រាប់អានថា និព្វានជារបស់អញ ត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនិព្វាននោះមិនបាន។
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាសេខបុគ្គល មិនទាន់បានសម្រេចអរហត្ត កំពុងប្រាថ្នានូវធម៌ដ៏ក្សេមចាកយោគៈ (អរហត្តដ៏ប្រសើរ)។ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខនោះ គប្បីកំណត់នូវដំណើរនៃផែនដីនោះបាន
ចប់ នយភូមិបរិច្ឆេទ ទី១ ដោយអំណាចបុថុជ្ជន។
[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាសេខបុគ្គល មិនទាន់បានសម្រេចអរហត្ត កំពុងប្រាថ្នានូវធម៌ដ៏ក្សេមចាកយោគៈ (អរហត្តដ៏ប្រសើរ)។ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខនោះ គប្បីកំណត់នូវដំណើរនៃផែនដីនោះបាន
(១) និព្វានសព្ទក្នុងទីនេះ ជាឈ្មោះសេចក្តីសុខ របស់អត្តា (ខ្លួន) ដែលបរិបូណ៌ គ្រប់គ្រាន់ដោយកាមគុណ៥ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ហៅថា បរមទិដ្ឋធម្មនិព្វាន។ អដ្ឋកថា។