ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាសំពត់នោះស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្តមិនសៅហ្មងហើយ សុគតិនឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។
[៩៣] ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូចម្តេច។ គឺអភិជ្ឈាវិសមលោភៈ(១) ជាឧបក្កិលេសនៃចិត្ត១ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត១ កោធៈ ជាឧបក្កិលេសនៃចិត្ត១ ឧបនាហៈ (ការចងកំហឹងទុក) ជាឧបក្កិលេសនៃចិត្ត១ មក្ខៈ (ការលុបគុណរបស់លោកអ្នកមានគុណ) ជាឧបក្កិលេសនៃចិត្ត១ បឡាសៈ (ការកាន់យកឫកប្រៀបផ្ទឹម ឬប្រណាំងវាសនា) ជាឧបក្កិលេសនៃចិត្ត១ ឥស្សា (សេចក្តីច្រណែន) ជាឧបក្កិលេសនៃចិត្ត១ មច្ឆរិយៈ (សេចក្តីកំណាញ់) ជាឧបក្កិលេសនៃចិត្ត១ មាយា (ការប្រព្រឹត្តិលាក់ពុត បិទបាំងទោស) ជាឧបក្កិលេសនៃចិត្ត១ សាឋេយ្យៈ(២)

(១) សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួន ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់អ្នកដទៃ ហៅថា វិសមលោភៈ មួយទៀតថា សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលគួរ ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលមិនគួរ ហៅថា វិសមលោភៈ។ (២) សាឋេយ្យៈ ប្រែថាការអួតអាង ឬអែបអប នេះជាអំពើពុតត្បុត របស់បុគ្គលជាអ្នកឡែបឡប អួតគុណវិជ្ជាដែលមិនមានក្នុងខ្លួន ធ្វើអាការមិនឲ្យខុសនឹងអ្នកណា មានអាការដូចត្រីអានន្ទមច្ឆៈ ឃើញពួកត្រីមក ក៏បង្ហាញកន្ទុយ ថាយើងជាត្រីដូចគ្នា ឃើញពួកពស់មក ក៏បង្ហាញក្បាល ថាយើងជាពស់ដូចគ្នា តែក្នុងអដ្ឋកថា ព្រះអភិធម្មថា បុគ្គលដែលប្រកបដោយសាឋេយ្យៈ មានភាពដូចសត្វម្យ៉ាង មើលអំពីខាងឆ្វេង ដូចជាសត្វជ្រូក មើលអំពីខាងស្តាំ ដូចសត្វពពែ ស្តាប់សំឡេង ដូចសំឡេងចៀម មើលទៅស្នែង ដូចគោចាស់។