បីតិ ក៏កើត កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់នៅល្អ។
[៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ រមែងបរិភោគនូវបាយនៃស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ការបរិភោគនោះ មិនមានអន្តរាយ ដល់ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ហើយទៅជាសំពត់ស្អាតផូរផង់ ព្រោះតែអាស្រ័យទឹកថ្លា ម្យ៉ាងទៀត មាសដែលបរិសុទ្ធស្អាត ផូរផង់ ព្រោះអាស្រ័យមាត់បាវ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ បរិភោគនូវបិណ្ឌបាតនៃស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ការបរិភោគនោះ មិនមានអន្តរាយដល់ភិក្ខុនោះ យ៉ាងនោះដែរ។