សល្លេ​ខ​សូត្រ​ ​ទី៨​


 [​១០០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​មានជោគ​ ​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហា​ចុន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទិដ្ឋិ​(​១​)​ ​ទាំងឡាយ​ច្រើនប្រការ​ ​ដែល​ជា​ទិដ្ឋិ​ប្រកបដោយ​អត្ត​វាទ​ខ្លះ​(​២​)​ ​ប្រកបដោយ​លោកវាទ​ខ្លះ​(​៣​)​ ​កើតឡើង​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ជាដំបូង​ ​តើ​លះ​ទិដ្ឋិ​ទាំង​នុ៎ះ​ ​ដោយ​ឧបាយ​យ៉ាងនេះ​ ​ចោល​ទិដ្ឋិ​ទាំង​នុ៎ះ​ ​ដោយ​ឧបាយ​យ៉ាងនេះ​ ​បាន​ឬទេ​។​
​(​១​)​ ​បាន​ដល់​មិច្ឆាទិដ្ឋិ​។​ ​(​២​)​ ​ប្រកប​ដោ​យស​ក្កា​យ​ទិដ្ឋិ២០​ ​មាន​ឃើញ​រូប​ ​ថា​ជា​របស់​ខ្លួន​ជាដើម​។​ ​(​៣​)​ ​ប្រកបដោយ​មិច្ឆាទិដ្ឋិ៨​ ​មាន​ឃើញថា​ ​ខ្លួន​ក្តី​ ​លោក​ក្តី​ ​ជា​របស់​ទៀង​ជាដើម​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់