ភិក្ខុនោះ ក៏មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសនូវវិញ្ញាណញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលអាកិញ្ចញ្ញាយតនៈ ដោយគិតថា វត្ថុតិចតួចមិនមាន ភិក្ខុនោះ ក៏មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសនូវអាកិញ្ចញ្ញាយតនៈ ដោយសព្វគ្រប់ ហើយចូលនេវសញ្ញានាសញ្ញាយតនៈ ភិក្ខុនោះ ក៏មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។