ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​ ​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​មាន​សេចក្តី​គយគន់​ ​(​ចង់បាន​ទ្រព្យ​អ្នកដទៃ​)​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មាន​សេចក្តី​គយគន់​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មានចិត្ត​គុំកួន​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មានចិត្ត​គុំកួន​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹងជា​មិច្ឆាទិដ្ឋិ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹងជា​សម្មាទិដ្ឋិ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មានតម្រិះ​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មានតម្រិះ​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មានសំដី​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មានសំដី​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មានការ​ងារ​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មានការ​ងារ​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ចិញ្ចឹមជីវិត​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​ចិញ្ចឹមជីវិត​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់