ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​ព្យាយាម​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​ព្យាយាម​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សេចក្តី​រលឹក​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​សេចក្តី​រលឹក​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សមាធិ​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​សមាធិ​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​ញាណ​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​ញាណ​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​វិមុត្តិ​ខុស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​វិមុត្តិ​ត្រូវ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​ថីនមិទ្ធៈ​គ្រប​សង្កត់​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​ថីនមិទ្ធៈ​ទៅ​ប្រាស​ហើយ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ប្រកបដោយ​សេចក្តី​រាយមាយ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មាន​សេចក្តី​រាយមាយ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​វត្ថុ​ណា​
ថយ | ទំព័រទី ១៣៧ | បន្ទាប់