ពួកយើងនឹងមានសេចក្តីសង្ស័យកន្លងផុតហើយ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីក្រេវក្រោធ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីក្រេវក្រោធ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចងសេចក្តីក្រោធទុក ក្នុងវត្ថុណា ពួកយើងនឹងមិនចងសេចក្តីក្រោធទុក ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងលុបលាងគុណគេ ក្នុងវត្ថុណា ពួកយើងនឹងមិនលុបលាងគុណគេ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងតម្កើងឫកស្មើ ក្នុងវត្ថុណា ពួកយើង នឹងមិនតម្កើងឫកស្មើ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងច្រណែន ក្នុងវត្ថុណា ពួកយើងនឹងមិនច្រណែន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីកំណាញ់ ក្នុងវត្ថុណា ពួកយើងនឹងមិនមានសេចក្តីកំណាញ់ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអួតអាង ក្នុងវត្ថុណា ពួកយើងនឹងមិនអួតអាង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមាយា ក្នុងវត្ថុណា ពួកយើងនឹងមិនមានមាយា ក្នុងវត្ថុនុ៎ះ។