ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​រឹងត្អឹង​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​រឹងត្អឹង​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​សេចក្តី​មើលងាយ​គេ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​មាន​សេចក្តី​មើលងាយ​គេ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹងជា​អ្នក​ដែលគេ​ប្រដៅ​ក្រ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹងជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មាន​មិត្ត​អាក្រក់​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​មិត្ត​ល្អ​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ប្រហែសធ្វេស​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​ប្រហែសធ្វេស​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មិន​មាន​សទ្ធា​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មាន​សទ្ធា​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មិន​ខ្មាសបាប​ ​ក្នុង​វត្ថុ​ល្អ​ណា​ ​ពួក​យើង​នឹង​មានចិត្ត​ខ្មាសបាប​ ​ក្នុង​វត្ថុ​ល្អ​នុ៎ះ​។​ ​ពួក​អ្នក​ត្រូវ​ធ្វើ​នូវ​សេចក្តី​ផូរផង់​ ​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​មិន​ខ្លាច​បាប​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​ខ្លាច​បាប​ ​ក្នុង​វត្ថុ​នុ៎ះ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់