[៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាមលំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួចស្រឡះ ព្រោះដឹងដោយប្រពៃហើយ ភិក្ខុនោះឯង ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។បេ។ ភិក្ខុជាអរហន្តខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់