ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនរៀនសូត្រ ក្នុងវត្ថុណា ពួកយើងនឹងរៀនសូត្រច្រើន ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងខ្ជិលច្រអូស ក្នុងវត្ថុណា ពួកយើងនឹងមានព្យាយាមប្រឹងប្រែង ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីភ្លេចភ្លាំង ក្នុងវត្ថុណា ពួកយើងនឹងប្រុងស្មារតី ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអាប់ឥតប្រាជ្ញា ក្នុងវត្ថុណា ពួកយើងនឹងមានប្រាជ្ញា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកមិនប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយងាយ។
[១០៥] ម្នាលចុន្ទ តថាគតពោលចំពោះការកើតឡើង នៃចិត្តក្នុងកុសលធម៌ទាំងឡាយថា មានឧបការៈច្រើន នឹងពោលទៅថ្វីក្នុងការតាក់តែងដោយកាយ ឬដោយវាចា។ ម្នាលចុន្ទ ព្រោះហេតុនោះ អ្នកត្រូវ
[១០៥] ម្នាលចុន្ទ តថាគតពោលចំពោះការកើតឡើង នៃចិត្តក្នុងកុសលធម៌ទាំងឡាយថា មានឧបការៈច្រើន នឹងពោលទៅថ្វីក្នុងការតាក់តែងដោយកាយ ឬដោយវាចា។ ម្នាលចុន្ទ ព្រោះហេតុនោះ អ្នកត្រូវ