ញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងបៀតបៀនក្នុងវត្ថុណា ពួកយើងនឹងមិនបៀតបៀន ក្នុងវត្ថុនុ៎ះ។ អ្នកត្រូវញុំាងចិត្តឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹង បំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើងនឹងវៀរចាកការបំបាត់ជីវិតសត្វ ក្នុងវត្ថុនុ៎ះ។បេ។ អ្នកត្រូវញុំាងចិត្ត ឲ្យកើតឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកមិនប្រកាន់មាំ ជាអ្នកដែលគេឲ្យលះបង់ (លទ្ធិ) បានដោយងាយ ក្នុងវត្ថុនុ៎ះ។
[១០៦] ម្នាលចុន្ទ ដូចជាផ្លូវមិនស្មើ(១) មានផ្លូវស្មើដទៃ សម្រាប់ចៀសវាងផ្លូវមិនស្មើនោះ ម្នាលចុន្ទ ពុំនោះសោត ដូចកំពង់មិនស្មើ(២) មានកំពង់ស្មើឯទៀត សម្រាប់ចៀសវាងកំពង់មិនស្មើនោះ មានឧបមាយ៉ាងណា ម្នាលចុន្ទ បុរសបុគ្គលជាអ្នកបៀតបៀន រមែងមានការមិនបៀតបៀនសម្រាប់ចៀសវាងចេញ មានឧបមេយ្យយ៉ាងនោះ។ បុរសបុគ្គលអ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ

(១) ផ្លូវដែលមានដង្គត់ បន្លា និងថ្មជាដើម។ (២) កំពង់ចំឡង ប្រកបដោយគល់ឈើ ដុំថ្ម មានក្រពើ និងមករ ជាដើម។ អដ្ឋកថា។