បុរសបុគ្គលអ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គលអ្នកមានការងារខុស មានការងារត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល មានការចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានញាណខុស មានញាណត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានថីនមិទ្ធៈគ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានចិត្តរាយមាយ មានចិត្តមិនរាយមាយ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីសង្ស័យ មានការកន្លងសេចក្តីសង្ស័យ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តីមិនក្រេវក្រោធ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកចងសេចក្តីក្រោធទុក