មានការមិនចងសេចក្តីក្រោធទុក សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកប្រណាំងវាសនា មានការមិនប្រណាំងវាសនា សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកច្រណែន មានការមិនច្រណែន សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកកំណាញ់ មានសេចក្តីកំណាញ់ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកអួតអាង មានការមិនអួតអាង សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកលាកពុត មានការមិនលាក់ពុត សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នករឹងត្អឹង មានសេចក្តីមិនរឹងត្អឹង សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមើលងាយគេ មានសេចក្តីមិនមើលងាយគេ សម្រាប់ចៀសវាង។ បុរសបុគ្គល ដែលគេប្រដៅបានដោយក្រ មានការប្រដៅបានងាយ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមានមិត្តអាក្រក់ មានភាវៈជាអ្នកមានមិត្តល្អ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកធ្វេសប្រហែស មានសេចក្តីមិនធ្វេសប្រហែស សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនជឿ មានការជឿ សម្រាប់ចៀសវាង។ បុរសបុគ្គល អ្នកមិនខ្មាសបាប