មានតម្រិះត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានការងារខុស មានការងារត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសេចក្តីព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានញាណខុស មានញាណត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានថីនមិទ្ធៈ គ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់រំលត់។ បុរសបុគ្គលអ្នកមានចិត្តរាយមាយ មានការមិនមានចិត្តរាយ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានសេចក្តីសង្ស័យ មានការកន្លងសេចក្តីសង្ស័យ សម្រាប់រំលត់។ បុរសបុគ្គល អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តីមិនក្រេវក្រោធ