មាន​សេចក្តី​ខ្មាសបាប​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​មិន​ខ្លាច​បាប​ ​មាន​សេចក្តី​ខ្លាច​បាប​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នករៀន​សូត្រ​តិច​ ​មានការ​រៀនសូត្រ​ច្រើន​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​ខ្ជិលច្រអូស​ ​មានការ​ប្រារព្ធ​ព្យាយាម​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នកមាន​ស្មារតី​ភ្លេចភ្លាំង​ ​មានស្មារតី​តម្កល់​ខ្ជាប់​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អាប់​ឥត​ប្រាជ្ញា​ ​មានការ​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​ ​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ប្រកាន់​មាំ​ ​និង​មាន​លទ្ធិ​ ​ដែលគេ​ឲ្យ​លះបង់​បាន​ដោយ​ក្រ​ ​មាន​សេចក្តី​មិន​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​មិនបាន​ប្រកាន់​មាំ​ ​និង​មាន​លទ្ធិ​ ​ដែលគេ​ឲ្យ​លះបង់​បាន​ដោយ​ងាយ​ ​សម្រាប់​រំលត់​។​
 [​១០៩​]​ ​ម្នាល​ចុន្ទ​ ​តថាគត​បាន​សំដែង​នូវ​ហេតុ​នៃ​សេចក្តី​ផូរផង់​ហើយ​ ​បាន​សំដែង​នូវ​ហេតុ​នៃ​ការ​កើតឡើង​នៃ​ចិត្ត​ហើយ​ ​បាន​សំដែង​នូវ​ហេតុ​នៃ​ការ​ចៀសវាង​ ​(​នូវ​បាបធម៌​ ​មានការ​បៀតបៀន​ជាដើម​)​ ​ហើយ​ ​បាន​សំដែង​នូវ​ហេតុ​នៃ​ការ​កើត​ក្នុង​ជាន់ខ្ពស់​ហើយ​ ​បាន​សំដែង​នូវ​ហេតុ​ ​ជា​គ្រឿង​រំលត់​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ចុន្ទ​ ​កិច្ច​ណា​
ថយ | ទំព័រទី ១៥០ | បន្ទាប់