ដែល​សាស្តា​ ​ជា​អ្នក​ស្វែងរក​នូវ​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​គប្បី​ធ្វើ​ដល់​សាវ័ក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​បាន​ធ្វើ​ហើយ​ដល់​អ្នក​ទាំងឡាយ​។​ ​ម្នាល​ចុន្ទ​ ​ពួក​អ្នក​ចូរ​ពិចារណា​ ​នូវ​រុក្ខមូល​សេនាសនៈ​ ​និង​ផ្ទះ​ស្ងាត់​នុ៎ះ​ចុះ​ ​ម្នាល​ចុន្ទ​ ​ពួក​អ្នក​កុំ​ប្រមាទ​ឡើយ​ ​កុំ​ជា​បុគ្គល​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយក្រោយ​ឡើយ​។​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​យើង​ ​ដល់​អ្នក​ទាំងឡាយ​។​ ​លុះ​ព្រះ​មានជោគ​ ​បាន​ទ្រង់​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​មហា​ចុន្ទ​ដ៏​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​
 បទ​(​១​)​ ​៤៤​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សំដែង​ហើយ​ ​សន្ធិ​(​២​)​ ​៥​ ​ព្រះមានព្រះភាគ​ ​ក៏បាន​សំដែង​ហើយ​ ​សូត្រ​ ​(​នេះ​)​ ​ឈ្មោះ​សល្លេ​ខៈ​ ​ព្រោះ​មាន​សេចក្តី​ជ្រាលជ្រៅ​ ​ឧបមា​ដូច​សាគរ​។​

​ចប់​ ​សល្លេ​ខ​សូត្រ​ ​ទី៨​។​


​(​១​)​ ​បាន​ដល់​ពួក​ធម៌​ ​មាន​អាការ៤៤​ ​គឺ​មានការ​មិន​បៀតបៀន​ជាដើម​ ​មាន​ភាពជា​អ្នក​លះបង់​ទិដ្ឋិ​ ​បាន​ដោយ​ងាយ​ ​ជាទីបំផុត​។​ ​(​២​)​ ​បាន​ដល់​ហេតុ​ជា​តំណ​នៃ​ធម៌៥យ៉ាង​ ​គឺ​សេចក្តី​ផូរផង់១​ ​ការ​កើតឡើង​នៃ​ចិត្ត១​ ​ការ​ចៀសវាង១​ ​ការ​កើត​ក្នុង​ជាន់ខ្ពស់១​ ​ការ​រំលត់​កិលេស១​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់