សម្មាទិដ្ឋិ​សូត្រ​ ​ទី៩​


 [​១១០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​(​១​)​ ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ទទួល​តប​ពាក្យ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​(​២​)​ ​ដូច្នេះ​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បាន​សួរ​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​តែង​ត្រាស់​ថា​ ​សម្មា​ទិ​ដ្ឋិ​ៗ​(​៣​)​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ជា​សម្មាទិដ្ឋិ​(​៤​)​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​
​(​១​) ​-​ ​(​២​)​ ​ក្នុង​ពុទ្ធសម័យ​ ​ភិក្ខុ​ចាស់វស្សា​ ​និង​ខ្ចីវស្សា​ ​ហៅ​គ្នា​ទៅមក​ថា​ ​អាវុសោ​ ​តែ​ក្នុង​សម័យ​ដែល​ព្រះអង្គ​ជិត​បរិនិព្វាន​ ​ទ្រង់​មាន​បន្ទូល​នឹង​ព្រះ​អានន្ទ​ថា​ ​អំណឹះ​ឥត​អំពី​ព្រះអង្គ​ទៅ​ ​ត្រូវ​ភិក្ខុ​ចាស់វស្សា​ហៅ​ភិក្ខុ​ខ្ចីវស្សា​ថា​ ​អាវុសោ​ ​ចំណែក​ភិក្ខុ​ខ្ចីវស្សា​ ​ត្រូវ​ហៅ​ភិក្ខុ​ចាស់វស្សា​ថា​ ​ភន្តេ​ ​ឬ​អាយស្មា​ ​(​មហា​បរិនិព្វាន​សូត្រ​)​។​ ​(​៣​)​ ​សម្មាទិដ្ឋិ​ ​មាន២យ៉ាង​ ​គឺ​ ​លោកិយ​សម្មាទិដ្ឋិ​ ​បាន​ដល់​សេចក្តី​ដឹង​ថា​ ​សត្វ​មានកម្ម​ជា​របស់​ខ្លួន​ ​និង​សេចក្តី​ដឹង​ ​ដែល​អនុលោម​តាម​សច្ចៈ​ ​ឬប្រាជ្ញា​ដែល​ប្រកបដោយ​អាសវៈ​ទាំងអស់១​ ​លោកុត្តរ​សម្មាទិដ្ឋិ​ ​បាន​ដល់​ប្រាជ្ញា​ ​ដែល​ប្រកបដោយ​អរិយមគ្គ​ ​អរិយ​ផល១​។​ ​(​៤​)​ ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​មាន៣ពួក​ ​គឺ​ ​បុថុជ្ជន១​ ​សេក្ខបុគ្គល១​ ​អសេក្ខ​បុគ្គល១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់