សេចក្តី​រំលត់​ឧបាទាន​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ឧបាទាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឧបាទាន​នេះ​ ​មាន៤គឺ​ ​កាមុបាទាន១​ ​ទិ​ដ្ឋុ​បា​ទាន១​ ​សីលព្វតុបាទាន១​ ​អត្ត​វា​ទុ​បា​ទាន១​។​ ​សេចក្តី​កើតឡើង​នៃ​ឧបាទាន​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​តណ្ហា​ ​សេចក្តី​រំលត់​ឧបាទាន​ ​ព្រោះ​សេចក្តី​រំលត់​តណ្ហា​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ឧបាទាន​ ​អរិយមគ្គ​នោះ​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ឧបាទាន​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​ឧបាទាន​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​ឧបាទាន​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ឧបាទាន​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​នូវ​អនុស័យ​ ​គឺ​រាគៈ​ ​ដោយ​ប្រការ​ទាំងពួង​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ១៦៧ | បន្ទាប់