អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៣] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវផស្សៈផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃផស្សៈផង ដឹងច្បាស់នូវសេចក្តីរំលត់ផស្សៈផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់ផស្សៈផង ក្នុងកាលណាហើយ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ផស្សៈ តើដូចម្តេច សេចក្តីកើតឡើងនៃផស្សៈ តើដូចម្តេច សេចក្តីរំលត់ផស្សៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ផស្សៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកផស្សៈនេះ មាន៦គឺ ចក្ខុសម្ផស្ស១ សោតសម្ផស្ស១