ឃានសម្ផស្ស១ ជីវ្ហាសម្ផស្ស១ កាយសម្ផស្ស១ មនោសម្ផស្ស១។ សេចក្តីកើតឡើងនៃផស្សៈ ព្រោះសេចក្តីកើតឡើងនៃអាយតនៈ៦ សេចក្តីរំលត់ផស្សៈ ព្រោះសេចក្តីរំលត់អាយតនៈ៦ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ផស្សៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវផស្សៈយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃផស្សៈយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ផស្សៈយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ផស្សៈយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៤] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ដូច្នេះ ហើយនិយាយ (តទៅទៀត) ថា ម្នាលអាវុសោទាំងឡាយ កាលណា
[១២៤] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ដូច្នេះ ហើយនិយាយ (តទៅទៀត) ថា ម្នាលអាវុសោទាំងឡាយ កាលណា