អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៦] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានតទៅទៀតដែរឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវវិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃវិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីរំលត់វិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់វិញ្ញាណផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណ តើដូចម្តេច សេចក្តីកើតឡើងនៃវិញ្ញាណ តើដូចម្តេច សេចក្តីរំលត់វិញ្ញាណ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវិញ្ញាណនេះ មាន៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១