សេចក្តី​មិនដឹង​ព្រះនិព្វាន​ ​ជា​គ្រឿង​រំលត់ទុក្ខ១​ ​សេចក្តី​មិនដឹង​បដិបទា​ ​ជា​ដំណើរ​ដើម្បី​រំលត់ទុក្ខ១​ ​ម្នាល​អាវុសោ​ ​នេះឯង​ហៅថា​ ​អវិជ្ជា​។​ ​សេចក្តី​កើតឡើង​នៃ​អវិជ្ជា​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​អាសវៈ​ ​សេចក្តី​រំលត់​អវិជ្ជា​ ​ព្រោះ​សេចក្តី​រំលត់​អាសវៈ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​អវិជ្ជា​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​អវិជ្ជា​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​អវិជ្ជា​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​អវិជ្ជា​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​អវិជ្ជា​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​អនុស័យ​ ​គឺ​រាគៈ​ ​បន្ទោបង់​អនុស័យ​ ​គឺ​បដិឃៈ​ ​ដកចេញ​នូវ​អនុស័យ​ ​គឺ​មានះ​ ​ប្រហែល​នឹង​ទិដ្ឋិ​ថា​ ​អាត្មាអញ​ ​មាន​ដូច្នេះ​ ​លះបង់​នូវ​អវិជ្ជា​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់