[១២៩] ភិក្ខុទាំងអម្បាលនោះ ត្រេកអរអនុមោទនា ចំពោះភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ ប្រពៃហើយ បានសួរប្រស្នានឹងព្រះសារីបុត្រដ៏មានអាយុតទៅទៀតថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃ នៅមានដែរឬ។
[១៣០] ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយឯទៀត នៅមាន ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអាសវៈផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាសវៈផង ស្គាល់ច្បាស់នូវសេចក្តីរំលត់អាសវៈផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អាសវៈផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាសវៈ តើដូចម្តេច សេចក្តីកើតឡើងនៃអាសវៈ តើដូចម្តេច