កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​(​១​)​ ​ចេញ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​។​
 [​១៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទៅ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​
​(​១​)​ ​លោក​ ​ក្នុង​ទីនេះ​ ​មាន​សេចក្តី​ពន្យល់​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ទំព័រ២រួចហើយ​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់