ដំ​កល់​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ដកដង្ហើម​ចេញ​ ​មានសតិ​ដកដង្ហើម​ចូល​។​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​វែង​។​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​ខ្លី​។​ ​កាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​នូវ​កាយ​ ​គឺ​ខ្យល់​ទាំងពួង​ ​សិម​ដកដង្ហើម​ចេញ​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ខ្យល់​ទាំងពួង​ ​សិម​ដកដង្ហើម​ចូល​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​គឺ​ដង្ហើមចេញ​ ​និង​ដង្ហើមចូល​ ​សិម​ដកដង្ហើម​ចេញ​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​នឹង​ ​រម្ងាប់​កាយសង្ខារ​ ​សិម​ដកដង្ហើម​ចូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាងក្រឡឹង​ ​ឬ​កូនជាង​របស់​ជាងក្រឡឹង​ ​ដែល​ប៉ិនប្រសប់​ ​កាល​ទាញខ្សែ​ក្រឡឹង​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទាញខ្សែ​ក្រឡឹង​វែង​។​ ​កាល​ទាញខ្សែ​ក្រឡឹង​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទាញខ្សែ​ក្រឡឹង​ខ្លី​ ​មាន​ឧបមា​ដូចម្តេច​មិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​វែង​។​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចូល​វែង​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់