កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​ខ្លី​។​ ​កាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចូល​ខ្លី​ ​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ខ្យល់​ទាំងពួង​ ​សិម​ដកដង្ហើម​ចេញ​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​ ​នូវ​កាយ​ ​គឺ​ខ្យល់​ទាំងពួង​ ​សិម​ដកដង្ហើម​ចូល​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​សិម​ដកដង្ហើម​ចេញ​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​សិម​ដកដង្ហើម​ចូល​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​គឺ​កាយ​របស់​ខ្លួន​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះ​ផង​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្រៅ​ ​គឺ​កាយ​របស់​បុគ្គល​ដទៃ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​គឺ​កាយ​របស់​ខ្លួន​ ​និង​កាយ​របស់​បុគ្គល​ដទៃ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​ប្រជុំ​កើតឡើង​(​១​)​ ​ក្នុង​កាយ​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​សូន្យ​(​២​)​ ​ទៅ​ក្នុង​កាយ​(​៣​)
​(​១​) ​-​ ​(​២​)​ ​ខ្យល់​អស្សាស​បស្សាសៈ​ ​អាស្រ័យ​នូវ​ករជកាយ​ផង​ ​ក្តោងច្រមុះ​ផង​ ​ចិត្ត​ផង​ ​ទើប​ចេញចូល​ទៅមក​បាន​ ​ព្រោះហេតុនោះ​ ​ធម៌​ទាំងនេះ​ ​ឈ្មោះថា​ធម៌​ប្រជុំ​កើតឡើង​ ​ដល់​ធម៌​ទាំងនេះ​រលត់​ទៅវិញ​ ​ឈ្មោះថា​ ​ធម៌​សូន្យ​ទៅ​។​ ​(​៣​)​ ​ក្នុង​ទីនេះ​ ​មាន​សេចក្តី​ពន្យល់​ដូច​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ត្រង់​ទំព័រ៦​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់