(ដោយការកំណត់នូវឥរិយាបថទាំង៤របស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
[១៣៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ(១) គឺសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរទៅមុខ និងថយក្រោយ ធ្វើសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបរិភោគភោជន និងផឹកទឹក ទំពាស៊ីខាទនីយវត្ថុ ទទួលរស ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយ និងភាពស្ងៀម ជាប្រក្រតី។
ឥរិយាបថបព្វៈ។

(១) សម្បជញ្ញៈ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ៩។