ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​សម្បជញ្ញៈ​ទាំង៤​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​ដូច្នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​សម្បជញ្ញ​បព្វៈ​។​


 [​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​(​ក្នុង​សាសនា​នេះ​)​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​នេះឯង​ ​ខាងលើ​ ​តាំងពី​បាតជើង​ឡើង​ទៅ​ ​ខាងក្រោម​ ​តាំងពី​ចុង​សក់​ចុះ​មក​ ​ដែល​បិទបាំង​ដោយ​ស្បែក​ ​ពេញដោយ​វត្ថុ​មិន​ស្អាត​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ដូច្នេះ​ថា​ ​ក្នុង​កាយ​នេះ​ ​មាន​សក់​ ​រោម​ ​ក្រចក​ ​ធ្មេញ​ ​ស្បែក​ ​សាច់​ ​សរសៃ​ទាំងឡាយ​ ​ឆ្អឹង​ទាំងឡាយ​ ​ខួរ​ក្នុង​ឆ្អឹង​ ​ទាច​ ​បេះដូង​ ​ថ្លើម​ ​វាវ​ ​ក្រពះ​ ​សួត​ ​ពោះវៀនធំ​ ​ពោះវៀនតូច​ ​អាហារ​ថ្មី​ ​អាហារ​ចាស់​ ​ទឹកប្រមាត់​ ​ស្លេស្ម​ ​ខ្ទុះ​ ​ឈាម​ ​ញើស​ ​ខ្លាញ់​ខាប់​ ​ទឹកភ្នែក​ ​ខ្លាញ់​រាវ​ ​ទឹកមាត់​ ​ទឹកសំបោរ​ ​ទឹករំអិល​ ​ទឹកមូត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ធម្មតា​)​ ​ទៃ​ដែល​មាន​មាត់​ទាំងពីរ​ខាង
ថយ | ទំព័រទី ១៩១ | បន្ទាប់