សភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងក្លាយទៅជាយ៉ាងនោះ នឹងកន្លងនូវភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភ ដែលកំពុងហើមជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន មានតែរាងឆ្អឹង ព្រមទាំងសាច់ និងឈាម មានសរសៃ ជាគ្រឿងចង យ៉ាងណាមិញ។បេ។ នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃ ជាគ្រឿងចង។បេ។ នៅមានតែរាងឆ្អឹង ឥតមានសាច់ និងឈាម មានតែសរសៃ ជាគ្រឿងចង។បេ។ នៅតែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅ ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ