គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​កើត​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​មិន​អាស្រ័យ​ ​(​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​)​ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​នវ​សីវថិកា​បព្វៈ​។​
​ចប់​ ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ ​។​


 [​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​សុខវេទនា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​សុខវេទនា​ ​កាល​ទទួល​ទុក្ខវេទនា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​ទុក្ខវេទនា​ ​កាល​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​ដូច្នេះ​។​ ​កាល​ទទួល​សុខវេទនា​ ​ប្រកបដោយ​អាមិសៈ​(​១​)​ ​គឺ​បញ្ចកាមគុណ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​សុខវេទនា​ ​ប្រកបដោយ​អាមិសៈ​ ​កាល​ទទួល​សុខវេទនា​ ​មិន​ប្រកបដោយ​អាមិសៈ​(​២​)​ ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​សុខវេទនា​ ​មិន​ប្រកបដោយ​អាមិសៈ​។​ ​កាល​ទទួល​ទុក្ខវេទនា​ ​ប្រកបដោយ​អាមិសៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​ទុក្ខវេទនា​ ​ប្រកបដោយ​
​(​១​)​ ​-​ ​(​២​)​ ​អាមិស​ក្នុង​ទីនេះ​ ​មាន​សេចក្តី​ពន្យល់​ ​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ទំព័រ២៤​ ​២៥​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់