(ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (ដោយតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
[១៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្ត ក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ (គឺលោភមូល៨ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ។ ទោះចិត្តប្រកបដោយទោសៈ (គឺទោសមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ។
វេទនានុបស្សនាសតិបដ្ឋាន។