ទោះ​ចិត្ត​ប្រកបដោយ​មោហៈ​ ​(​គឺ​មោហមូល២ប្រការ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ទោះ​ចិត្ត​ប្រាសចាក​មោហៈ​ ​(​គឺ​លោកិយ​កុសល​ចិត្ត​ ​និង​អព្យាកត​ចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​។​ ​ទោះ​ចិត្តរួញរា​ ​(​គឺ​ចិត្ត​ដែល​ថីនមិទ្ធៈ​គ្រប​សង្កត់​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរួញរា​ ​ទោះ​ចិត្តរាយមាយ​ ​(​គឺ​ឧទ្ធច្ច​សហគត​ចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តរាយមាយ​។​ ​ទោះ​ចិត្ត​ដល់​នូវ​ភាវៈ​ប្រសើរ​ ​(​គឺជា​រូបាវចរចិត្ត​ ​និង​អរូបាវចរចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ដល់​នូវ​ភាវៈ​ប្រសើរ​ ​ទោះ​ចិត្ត​មិនដល់​នូវ​ភាវៈ​ប្រសើរ​ ​(​គឺជា​កាមាវចរចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនដល់​នូវ​ភាវៈ​ប្រសើរ​។​ ​ទោះ​ចិត្ត​នៅ​មានចិត្ត​ដទៃ​ប្រសើរ​ជាង​ ​(​គឺ​កាមាវចរចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​នៅ​មានចិត្ត​ដទៃ​ប្រសើរ​ជាង​ ​ទោះ​ចិត្ត​មិន​មានចិត្ត​ដទៃ​ប្រសើរ​ជាង​ ​(​គឺ​រូបាវចរចិត្ត​ ​និង​អរូបាវចរចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​មានចិត្ត​ដទៃ​ប្រសើរ​ជាង​។​ ​ទោះ​ចិត្ត​ដំ​កល់​នៅ​មាំ​ ​(​គឺ​អប្បនាសមាធិ​ ​និង​ឧបចារសមាធិ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ដំ​កល់​នៅ​មាំ​ ​ទោះ​ចិត្ត​មិន​ដំ​កល់​នៅ​មាំ​ ​(​គឺ​ប្រាសចាក​សមាធិ​ទាំង២​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​ដំ​កល់​នៅ​មាំ​។​ ​ទោះ​ចិត្ត​រួច​ស្រឡះ​(​១​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ ​ទោះ​ចិត្ត​មិនទាន់​រួច​ស្រឡះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​។​
​(​១​)​ ​ចិត្ត​រួច​ស្រឡះ​ក្នុង​ទីនេះ​ ​មាន​សេចក្តី​ពន្យល់​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ទំព័រ២៨​។​
ថយ | ទំព័រទី ២០១ | បន្ទាប់